អំពីខ្ញុំ

សួស្តីមិត្តទាំងអស់គ្នាដែលតែងតែគាំទ្រBlogរបស់ខ្ញុំ!

ប្រវត្តិផ្ទាល់ខ្លួន

ខ្ញុំឈ្មោះ តារា សៅយុត្តិ អ្នកទាំងអស់គ្នាអាចហៅខ្ញុំថា សៅយុត្តិ ឫ យុត្តិ ក៏បាន។ សព្វថ្ងៃខ្ញុំជានិស្សិតឆ្នាំទី២ផ្នែកសារពត៌មាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្ញុំមានស្រុកកំណើតនៅខេត្តកំពត ប៉ុន្តែខ្ញុំបានចាកចេញពីកន្លែងដែលខ្ញុំបានរស់នៅអស់រយៈពេល១៨ឆ្នាំ នៅក្នុងឆ្នាំ២០០៨ ហើយវាក៏ជាឆ្នាំដែលខ្ញុំចាប់ផ្តើមជិវិតជានិស្សិតក្នុងទីក្រុង។

ខ្ញុំមិនមែនជាមនុស្សដែលនិយាយច្រើនប៉ុន្មាននោះទេ តែខ្ញុំពេញចិត្តរាប់អានមនុស្ស និងស្តាប់ពួកគេនិយាយពីរឿងរបស់គេ។

ការអានសៀវភៅ កាសែត បើកមើលគេហទំព័រ ហើយនិងស្តាប់ចម្រៀង ជាអ្វីដែលខ្ញុំតែងតែធ្វើសម្រាប់ពេលទំនេររបស់ខ្ញុំ។ ខ្ញុំចូលចិត្តលេងកីឡា ជាពិសេសកីឡាវាយសី ដែលខ្ញុំតែងលេងរៀងរាល់ថ្ងៃចុងសប្តាហ៍ តែគួរឱ្យស្តាយឥឡូវខ្ញុំមិនសូវបានលេងវាទៀតទេ ព្រោះតែការមមារញឹកក្នុងការសិក្សានិងការងារបន្តិចបន្តួច។

អំពីBlog

គោលបំណងចំបងក្នុងការបង្កើតBlog គឺខ្ញុំចង់ធ្វើការចែករំលែកជាមួយអ្នកអានរបស់ខ្ញុំនូវអ្វីដែលខ្ញុំដឹង ហើយមិនត្រឹមតែប៉ុណ្ណោះខ្ញុំសង្ឃឹមថានឹងអាចស្គាល់ រាប់អានពួកគាត់ផងដែរ។

Blog ជាភាសាខ្មែរ កើតឡើងបន្ទាប់ពីBlogមួយទៀតរបស់ខ្ញុំ ដែលលោកអ្នកតាមចូលមើលតាមរយៈអាស័យដ្ឋានwww.saoyuth.wordpress.com

មូលហេតុដែលធ្វើឱ្យខ្ញុំបង្កើតBlogនេះឡើង គឺខ្ញុំយល់ថាខ្ញុំជាកូនខ្មែរ ដូច្នេះខ្ញុំត្រូវតែធ្វើអ្វីមួយដើម្បីខ្មែរ មានន័យថាបន្ទាប់ពីយើងមានកត់ត្រាជាភាសាគេរួចហើយ ហេតុអ្វីយើងមិនសរសេរវាជាភាសាយើងផងទៅ។

ចំពោះខ្លឹមសារនៅក្នុងBlogនេះ ត្រូវបានបកមកពីBlogជាភាសាអង់គ្លេសរបស់ខ្ញុំខ្លះ ហើយខ្លះទៀតត្រូវបានសរសេរថ្មីផ្សេងពីគ្នា។

ជាចុងក្រោយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគាំទ្រ ហើយបន្តផ្តល់ជាមតិយោបល់ផ្សេងៗដើម្បីឱ្យខ្ញុំបានធ្វើការកែប្រែនិងអភិវឌ្ឍន៍។ រាល់មតិយោបល់ផ្សេងៗនឹងត្រូវបានយកទៅពិចារណា និងឆ្លើយតបបន្ទាប់ពីទទួលបាន។

សូមអរគុណ!

ខាងក្រោមនេះជាប្រវត្តិនៃការសិក្សា ក៏ដូចជាការងារដែលខ្ញុំធ្លាប់ជួបប្រទះ។ វាមិនមែនជាការអួតអាងអ្វីនោះទេ តែវាជាការកត់ត្រានូវអ្វីដែលខ្ញុំទទួលបានក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។

ការអប់រំ

២០០១-២០០៨         : ជាសិស្សកម្រិតមធ្យមសិក្សានៅវិទ្យាល័យព្រះរាជសម្ភារ និងវិទ្យាល័យឧត្តមវិជ្ជា នៃក្រុងកំពត

២០០៨-បច្ចុប្បន្ន     : ជានិស្សិតឆ្នាំទី២ផ្នែកសារពត៌មាននៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគម

វគ្គសិក្សាខ្លីៗ

ឧសភា ២០១០           : បានបញ្ចប់វគ្គសិក្សាកុំព្យូទ័រ Adobe Photoshop and Adobe Indesign នៅដេប៉ាតឺម៉ង់ប្រព័ន្ធប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

មេសា​ ២០១០         : បានបញ្ចប់វគ្គសិក្សាកុំព្យូទ័រ Web design, HTML នៅទស្សនាវត្តីអាន

កុម្ភៈ ២០១០        : បានបញ្ចប់វគ្គគ្រប់គ្រងគម្រោង នៅឯក្រុមជំនុំច្បាប់ខ្មែរ

សីហា ២០០៩       : បានបញ្ចប់វគ្គគ្រប់គ្រងStress និង កំហឹង នៅឯ Cambodian Federation of Employers & Business Associations (CAMFEBA)

កញ្ញា ២០០៥   : បានបញ្ចប់វគ្គសិក្សាកុំព្យូទ័រ Microsoft Office 2003 នៅឯ Community Information Center (CIC) of Fine Arts Association of Kampot (FAA of Kampot province)

បទពិសោធការងារ

ឧសភា, 2010-សព្វថ្ងៃ          : ជាអ្នកសរសេរពត៌មានមិនជាប់កុងត្រាសម្រាប់ទស្សនាវត្តីLIFT របស់កាសែត The Phnom Penh Post

២០០៦-២០០៧                   : ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជនមួយក្នុងក្រុង​កំពត

សកម្មភាពដទៃទៀត

កុម្ភៈ ២០១០-សព្វថ្ងៃ               : ជាអ្នករចនានិងសរសេរ សម្រាប់ទស្សនាវត្តីសាលា ផ្តោតលើភាពយន្តខ្មែរតាំងពីសម័យទសវត្សទី៦០

ឧសភា ២០-២៣, ២០១០                     : ទៅខេត្តសៀមរៀបដើម្បីធ្វើការប្រឹក្សាដល់សិស្សថា្នក់ទី១២តាមវិទ្យាល័យមួយចំនួនដើម្បីឱ្យពួកគេ​មានលទ្ធភាពជ្រើសរើសមហាវិទ្យាល័យនិងមុខជំនាញស្របតាមការពេញចិត្តនិងលទ្ធភាពរបស់គេ

មីនា ២០១០                             : ជាអ្នកស្ម័គ្រចិត្តក្នុងគំរោងS88 ដែលរៀបចំដោយAIESEC LUCT សហការជាមួយ Seachange Cambodia

វិច្ឆិកា ២៣-២៧, ២០០៩             : ជាអ្នកស្ម័គ្រចិត្តនៅក្នុងMEKONG Arts and Media Festival 2009 ដែលរៀបចំឡើងដោយSave the Children Organization, Center for Community Health Research and Development

កុម្ភៈ ២០០៩                         : ធ្វើដំណើរទៅខេត្តកំពង់ចាមដើម្បីប្រឹក្សានិងអប់រំក្មេងៗអំពីសីលធម៌និង ការរស់នៅប្រកបដោយអនាម័យ

ធ្នូ ២០០៨                       : ធ្វើដំណើរទៅខេត្តតាកែវដើម្បីប្រឹក្សានិងអប់រំក្មេងៗអំពីសីលធម៌និង ការរស់នៅប្រកបដោយអនាម័យ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s