ការចែកសៀវភៅសាលក្រមឌុចជាលើកដំបូងនៅជើងឯកនិងទួលស្លែង

សៀវភៅដែលរៀបរាប់អំពីសាលក្រមកាត់ទោសឌុច ត្រូវបានចែកជូនជាលើដំបូងនៅឯទីតាំងវាលពិឃាតជើងឯក និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង កាលពីព្រឹកមិញនេះ។ អ្នកមើលការខុសត្រូវអតីតកន្លែងសម្លាប់មនុស្សជើងឯក ព្រមទាំងអ្នកដែលនៅសេសសល់ជីវិតពីការសម្លាប់ក្នុងមន្ទីរស-២១ ទទួលបានសៀវភៅទាំងនោះពីមន្ត្រីសាលាក្តីខ្មែរក្រហម។

លោក ជុំ ម៉ី, ប៊ូ ម៉េង, និង វ៉ាន់ណាត ជាអ្នកដែលនៅសេសសល់ជីវិតពីគុកទួលស្លែង បានសម្តែងនូវក្តីសប្បាយរីករាយខណៈដែលបានទទួលសៀវភៅសាលក្រម។

ការបោះពុម្ពសាលក្រមនេះដែរត្រូវបានធ្វើឡើងជាពីរផ្នែកផ្សេងពីគ្នា។ សៀវភៅ១ក្បាលជាសេចក្តីសង្ខេបសាលក្រមកាត់ទោសឌុច ដែលមានតែ៣៦ទំព័រប៉ុណ្ណោះ ហើយត្រូវបានបោះពុម្ពចំនួន១៧០០០ក្បាល។ រីឯសៀវភៅទី២ ជាសាលក្រមទាំងមូល មាន៤៥០ទំព័រ ហើយត្រូវបានបោះពុម្ពចំនួន៥០០០ក្បាល។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលភាគច្រើនត្រូវបានគេស្គាល់ថា សាលាក្តីខ្មែរក្រហម បានចាប់ផ្តើមបោះពុម្ពសាលក្រមនេះកាលពីថ្ងៃទី០៥ឆ្នាំ២០១០នេះ ដើម្បីចែកជូនដល់ប្រជាជនកម្ពុជា។

ដោយ តារា សៅយុត្តិ

ថ្ងៃទី១២/សីហា/២០១០

About saoyuthcam

Sophomore of Media Management
This entry was posted in ពត៌មានថ្មីៗ and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s