ការចែកសៀវភៅសាលក្រមឌុចជាលើកដំបូងនៅជើងឯកនិងទួលស្លែង

សៀវភៅដែលរៀបរាប់អំពីសាលក្រមកាត់ទោសឌុច ត្រូវបានចែកជូនជាលើដំបូងនៅឯទីតាំងវាលពិឃាតជើងឯក និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង កាលពីព្រឹកមិញនេះ។ អ្នកមើលការខុសត្រូវអតីតកន្លែងសម្លាប់មនុស្សជើងឯក ព្រមទាំងអ្នកដែលនៅសេសសល់ជីវិតពីការសម្លាប់ក្នុងមន្ទីរស-២១ ទទួលបានសៀវភៅទាំងនោះពីមន្ត្រីសាលាក្តីខ្មែរក្រហម។

លោក ជុំ ម៉ី, ប៊ូ ម៉េង, និង វ៉ាន់ណាត ជាអ្នកដែលនៅសេសសល់ជីវិតពីគុកទួលស្លែង បានសម្តែងនូវក្តីសប្បាយរីករាយខណៈដែលបានទទួលសៀវភៅសាលក្រម។

ការបោះពុម្ពសាលក្រមនេះដែរត្រូវបានធ្វើឡើងជាពីរផ្នែកផ្សេងពីគ្នា។ សៀវភៅ១ក្បាលជាសេចក្តីសង្ខេបសាលក្រមកាត់ទោសឌុច ដែលមានតែ៣៦ទំព័រប៉ុណ្ណោះ ហើយត្រូវបានបោះពុម្ពចំនួន១៧០០០ក្បាល។ រីឯសៀវភៅទី២ ជាសាលក្រមទាំងមូល មាន៤៥០ទំព័រ ហើយត្រូវបានបោះពុម្ពចំនួន៥០០០ក្បាល។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលភាគច្រើនត្រូវបានគេស្គាល់ថា សាលាក្តីខ្មែរក្រហម បានចាប់ផ្តើមបោះពុម្ពសាលក្រមនេះកាលពីថ្ងៃទី០៥ឆ្នាំ២០១០នេះ ដើម្បីចែកជូនដល់ប្រជាជនកម្ពុជា។

ដោយ តារា សៅយុត្តិ

ថ្ងៃទី១២/សីហា/២០១០

Advertisements
Posted in ពត៌មានថ្មីៗ | Tagged , | Leave a comment

សេចក្តីប្រកាសពត៌មានអំពី មហោស្រពសិល្បៈយុវវ័យខ្មែរឆ្នាំ២០១០

ភ្នំពេញ ថ្ងៃទី ១០ សីហា ២០១០– តាមរយៈ មហោស្រពសិល្បៈយុវវ័យខ្មែរឆ្នាំ២០១០ សិល្បៈករដែលមានជំនាញផ្សេងៗគ្នាពីស្ថាប័នសិល្បៈ ២៤ទូទាំងប្រទេសកម្ពុជា និង ពិភពលោក រួមមានទាំងសិល្បៈករជា ជនពិការ បានពួតដៃគ្នាបង្ហាញពីទំរង់សិល្បៈចំរុះរបស់ខ្មែរ។ មហោស្រពនេះនឹងបញ្ចប់នាថ្ងៃទី១១សីហា ខាងមុខនេះ។

ការសំដែងនៅពេលបន្ទាប់ នឹងគួរជាទីចាប់អារម្មណ៍ ដែលរួមមានល្ខោនស្រមោលស្បែកធំ (មរតកវប្បធម៌អរូបិយក្រោមការអភិរក្សដោយអង្គការយូណេស្កូ និង នឹងសំដែងរួមគ្នាដោយក្រុមល្ខោនស្រមោលស្បែកធំដែលសេសសល់ទាំងបួនក្រុម ដែលមិនដែលធ្លាប់សម្តែងជាមួយគ្នាទាល់តែសោះពីមុនមក ចំរៀងមហោរីច្នៃដោយអ្នកនាង ម៉េង កែវពេជ្ជតា ចំរៀងសម័យដោយពូឃ្លាំង ហ៊ឹម ស៊ីវន និង សុះ ម៉ាច របាំសហសម័យដោយក្រុមអេពិកអាត ក្បាច់រាំហ៊ីបហប់ដោយ ថាយនីធូនស៍ ល្ខោននិយាយនិងរបាំប្រជាប្រិយដទៃទៀត។

តាំងពីថ្ងៃចាប់ផ្តើមកម្មវិធី ថ្ងៃទី៧មក មនុស្សជាង ៣,០០០នាក់ ពីក្នុងស្រុកនិងអន្តរជាតិ បានមើលការសម្តែងដែលរួមមានរបាំទេវស្រីសួគ៌ (របាំបុរាណដែលមានទំរង់លើជញ្ជាំងប្រាសាទ បាយ័ន និង ត្រូវបានបង្កើតឡើងវិញក្នុងឆ្នាំ២០០៩ កន្លងទៅនេះ) របាំសែនភូមី (របាំជនជាតិដើមភាគតិច) ល្ខោនអូប៉េរ៉ារឿង ទីដំរីយំ និង ជំនោរអង្គរ (មានការសំដែងរបស់ បូស្បា ប៉ាន់ ជាមួយនឹង តារាសម្តែងអន្តរជាតិល្បីៗផ្សេងទៀត) ចាប៉ីដងវែង ដោយព្រឹទ្ធាចារ្យគង់ ណៃ របាំសហសម័យ សៀក និង របាំជាច្រើនទៀត។

មហោស្រពសិល្បៈយុវវ័យខ្មែរឆ្នាំ២០១០ មានគោលបំណង បង្កើនការយល់ដឹងទាំងសិល្បៈបុរាណ និងសហសម័យក្នុងចំនោមយុវវ័យ អ្នកអប់រំ និងអ្នកសិក្សា និងអ្នកគាំទ្រខ្មែរ។ សិល្បៈករប្រមាណជា៥០០នាក់ដែលមានជំនាញផ្សេងៗគ្នាមកចូលរួម៕

សម្រាប់ពត៌មានបន្ថែមសូមចុចត្រង់នេះ

Posted in ពត៌មានថ្មីៗ | Tagged , , , | Leave a comment